សេចក្តីផ្តើមនិងអត្ថប្រយោជន៍នៃការប្រើប្រាស់ជីនថាញ់តឹ

ម ក្រុមហ៊ុនថាញ់តឹម មានពាក្យស្លោកថា “ថាញ់តាំ – លើកកំពស់តួនាទីកសិផលវៀតណាម ” គឺជាអង្គភាពដែលមានឯកទេសក្នុងការផលិតជីសរីរាង្គគ្រប់ប្រភេទដោយបំពាក់បច្ចេកវិទ្យាដ៏ទំនើបឈានមុខគេនៅប្រទេសវៀតណាម។ ដោយមានការបង្កើតរោងចក្រផលិតកម្មជីចំនួន ២ នៅខេត្ត Hau Giang និងBinh Duong ដែលមានផលិតភាពជាង ១០០.០០០ តោនជី/ឆ្នាំ ដែលបម្រើដល់ទីផ្សារវៀតណាមនិងអាស៊ីអាគ្នេយ៍។ ផលិតផលរបស់ក្រុមហ៊ុនជីថាញ់តឹមជាមួយបច្ចេកវិទ្យាចម្រើនល្បាប់យ៉ាងសកម្មនិងរួមជាមួយវត្ថុធាតុសរីរាង្គពីលាមកកំហាប់ សារ៉ាយសមុទ្រមានផ្ទុកសារជាតិសម្បូរបែប សមស្របសម្រាប់ដំណាំគ្រប់ប្រភេទ ជួយកែលំអដី បង្កើនជីជាតិដើម្បីជួយឱ្យដើមឈើរីកលូតលាស់យ៉ាងខ្លាំង លើកកម្ពស់គុណភាពផលិតផលកសិកម្ម នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់សម្រាប់ប្រជាកសិករ និងកសិដ្ឋាន។ I. អត្ថប្រយោជន៍នៃការប្រើប្រាស់ជីសរីរាង្គថាញ់តឹមសម្រាប់ដំណាំ។

I. អត្ថប្រយោជន៍នៃការប្រើប្រាស់ជីសរីរាង្គថាញ់តាំសម្រាប់រុក្ខជាតិ

1- ជីសរីរាង្គថាញ់តឹមផ្តល់ជីវជាតិដល់ដំណាំគ្រប់គ្រាន់ មានតុល្យភាព និងមាននិរន្តរភាព។

ជីសរីរាង្គថាញ់តឹម មានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗទាំងអស់ គឺ N, P, K ដែលចាំបាច់សំរាប់ដំណាំ។ ក្រុមហ៊ុនជីសរីរាង្គថាញ់តឹមផ្តោតលើការច្នៃប្រឌិត បច្ចេកវិទ្យាផលិតកម្ម ដើម្បីកែលម្អបរិមាណជីវជាតិនៅក្នុងអង្គភាពជីសរីរាង្គមួយ (អត្រា N : P: K នៅកំរិត ៣: ២: ៣) កាត់បន្ថយបរិមាណដែលបានប្រើប្រាស់ ប៉ះពាល់យ៉ាងឆាប់រហ័សទៅលើការរីកលូតលាស់របស់ដំណាំ ដោយកាត់បន្ថយការដឹកជញ្ជូននិងទាក់ទាញកសិករឱ្យប្រើប្រាស់ផងដែរ។ ក្រៅពីនោះនៅក្នុងជីសរីរាង្គនថាញ់តឹមចម្រុះមានសារធាតុមធ្យមនិងមីក្រូក្នុងបែបងាយស្រូបយកដើម្បីជួយឲ្យដំណាំលូតលាស់ឲ្យមានតុល្យភាពដូចជាសារជាតិ Zn 40ppm, Cu 50 ppm ,B 70 ppm, Mn 30, Fe 30 ppm។ ជីសរីរាង្គថាញ់តឹមនឹងមិនបាត់បង់តុល្យភាពនៃសារជាតិចញ្ចឹមនៅពេលផ្គត់ផ្គង់ដល់ដំណាំដូចពេលប្រើជីគីមីនោះទេ។ នៅក្នុងជីសារីរាង្គថាញ់តឹម រួមបញ្ចូលជាមួយបច្ចេកវិទ្យារលាយយឺតៗ សារធាតុចិញ្ចឹមនឹងត្រូវបានរំលាយយឺតៗដែ ដើម្បីផ្តល់ជីវជាតិដល់ដំណាំក្នុងរយៈពេលយូរព្រមទាំងធានាបាននូវតំរូវការអាហារូបត្ថម្ភក្នុងកំឡុងពេលរីកលូតលាស់របស់ដំណាំផងដែរ។

2- ជីសរីរាង្គថាញ់តឹមជួយបង្កើនគុណភាពផលិតផលកសិកម្ម

ការប្រើប្រាស់ជីគ្មានសារីរាង្គ និងត្រឹមត្រូវ នឹងបណ្តាលឱ្យផលិតផលកសិកម្មមានសំណល់ជាតិគីមីពុល ដែលកាត់បន្ថយបរិមាណសារធាតុចិញ្ចឹមនៅក្នុងផលិតផលកសិកម្ម ហើយកសិផលនឹងមានតម្លៃទាប។ការប្រើប្រាស់ជីសរីរាង្គថាញ់តឹមជួយឱ្យរុក្ខជាតិផលិតនូវកសិផលមានគុណភាពខ្ពស់ជាងការប្រើប្រាស់ជីគ្មានសរីរាង្គផ្សេងទៀត។ជាការពិតណាស់ ក្រៅពីកត្តាជាគុណភាពនៃកសិផល ក៏បានទាមទារសារជាតិចិញ្ចឹមសំខាន់ៗ និងកត្តាសារជាតិមមីក្រូ ដោយដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការបង្កើនរសជាតិ ផលិតផលឆ្ងាញ់ផ្អែមនៃកសិផលនោះ។ក្នុងជីសរីរាង្គថាញ់តឹមមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ការអភិវឌ្ឍដំណាំ រួមមានសារធាតុចិញ្ចឹមមធ្យមនិងមីក្រូដែលជួយបង្កើនគុណភាពផលិតផលនិងសុខភាពដំណាំ ជួយឱ្យរុក្ខជាតិរីកលូតលាស់ ព្រមទាំងធន់នឹងជំងឺចង្រៃ ដើម្បីជួយប្រជាកសិករកំណត់ការប្រើប្រាស់ថ្នាំកំចាត់សត្វល្អិត ដូច្នេះកសិផលមានគុណភាពខ្ពស់ មានរសជាតិឈ្ងុយឆ្ងាញ់ ផ្អែមនិងអភិរក្សបានយូរអង្វែង​ ក៏ដូចជាងាយស្រួលក្នុងដឹកជញ្ជូននិងមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ផងដែរ។

3. ជីសរីរាង្គថាញ់តឹមជួយបង្កើនបរិមាណសារធាតុចិញ្ចឹម ផ្តល់សំណើមនិងមមោកដល់ដី ជួយធ្វើឱ្យមានតុល្យភាពដោយអតិសុខុមប្រាណក្នុងដី រាំងស្កាត់ការហូរច្រោះនិងលាងដីចេញ

ជាមួយនឹងសមាសភាពសរីរាង្គមានចំនួន ១៥-២៣% នៅក្នុងជីសរីរាង្គថាញ់តាំក្រោមឥទិ្ធពលនៃបរិស្ថាន សារធាតុសរីរាង្គដែលត្រូវបានដាក់ក្នុងដីត្រូវបានរំលាយនិងកកកុញជាបណ្តើរ ដើម្បីជួយឱ្យមាតិកាសរធាតុចិញ្ចឹមនៅក្នុងដីកើនឡើង។ជីសរីរាង្គរលួយបង្កើតមមោក បង្កើតភាពស្អិតជាប់នៃរចនាសម្ព័ន្ធដី។ដោយហេតុនេះហើយវានឹងបង្កើនសមត្ថភាពក្នុងការរក្សាទឹកនិងសារធាតុចិញ្ចឹម បង្កើតបរិយាកាសអំណោយផលសម្រាប់ការលូតលាស់យ៉ាងខ្លាំងក្លា។ ជីសរីរាង្គថាញ់តឹមត្រូវបានប្រើរួមគ្នាជាមួយនឹងដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ដំណាំ ដើម្បីកែលម្អដីជាបន្តបន្ទាប់ បង្កើតបរិយាកាសអំណោយផលសម្រាប់ប្រព័ន្ធអតិសុខុមប្រាណ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអតិសុខុមប្រាណនៅក្នុងដីតាមទិសមានអត្ថប្រយោជន៍សម្រាប់ដីនិងដំណាំ។ក្រៅពីនេះជីសរីរាង្គថាញ់តឹមក៏ជួយរាំងស្កាត់ការហូរច្រោះនិងលាងដីចេញផងដែរ។សារធាតុសរីរាង្គដែលត្រូវបានរំលាយ នឹងរួមផ្សំជាមួយនឹងសារធាតុរ៉ែចិញ្ចឹមដើម្បីក្លាយទៅជាសរីរាង្គចម្រុះ – សារជាតិរ៉ែដែលមានអត្ថន័យសំខាន់ក្នុងការកាត់បន្ថយការហូរច្រោះចេញនិងសំណឹកសារធាតុចិញ្ចឹម។

4. ជីគីមីថាញ់តឹមជួយធ្វើឱ្យដីប្រសើរឡើងនិងជួយសន្សំសំចៃទឹកក្នុងការស្រោចដំណាំ

ជីសរីរាង្គថាញ់តឹមមានអត្ថប្រយោជន៍ដ៏ល្អក្នុងការការកែលំអដីជាពិសេសគឺដីខ្សាច់និងដីអត់មានជីវជាតិ។ជីសរីរាង្គថាញ់តឹមជាមួយនឹងបរិមានសារធាតុសរីរាង្គដែលមានសមាសធាតុភក់ល្បាប់ដ៏សម្បូរបែប មានឥទ្ធិពលយ៉ាងខ្លាំងទៅលើរចនាសម្ព័ន្ធដី ធ្វើអោយប្រសើរឡើងនូវលក្ខណៈរូបវ័ន្តគីមីនិងជីវសាស្ត្ររបស់ដី។ហេតុដូច្នេះហើយ ការបង្កើនការប្រើប្រាស់ជីសរីរាង្គនថាញ់តឹមជួយកែលម្អដីផលិតកម្មកសិកម្ម ជាពិសេសនៅក្នុងដីស្ងួតសោះកក្រោះ។

លើសពីនេះការប្រើប្រាស់ជីសរីរាង្គថាញ់តឹមជាទៀងទាត់ក្នុងរយៈពេលយូរនឹងជួយធ្វើឱ្យដីមានប្រសិទ្ធិភាព ជួយឱ្យដីធូររលុង បង្កើនសមត្ថភាពរក្សាទឹកនិង ផ្តល់សំណើមដូច្នេះកំណត់នូវតម្រូវការស្រោចទឹកជាប្រចាំ។ សរីរាង្គថាញ់តឹមជួយកសិករសន្សំសំចៃថ្លៃឈ្នួលកម្លាំងពលកម្មហើយដំណាំនៅតែអភិវឌ្ឍមានតុល្យភាពនិងមាននិរន្តរភាពផងដែរ។

5.ការប្រើប្រាស់ជីសរីរាង្គថាញ់តាំដោយមិនបំពុលបរិស្ថានជួយកាត់បន្ថយការប្រើប្រាស់ជីគ្មានសរីរាង្គ

មិនដូចជីគ្មានសរីរាង្គដែលផ្ទុកសារជាតិគីមីពុល និងពិបាករលួយក្នុងបរិស្ថានធម្មជាតិ ជីសាររីរាង្គថាញ់តឹមអាចត្រូវបានរលួយទាំងស្រុងក្នុងស្ថានភាពធម្ម ជាតិ។ជីសរីរាង្គថាញ់តឹមជួយបង្កើនរចនាសម្ព័ន្ធដីដោយមិនបង្កឱ្យមានការបំពុលបរិស្ថាន។ ជីសរីរាង្គថាញ់តឹមតែងតែសហការជាមួយផលិតផលកសិកម្មស្អាតនៅវៀតណាមដើម្បីវិស័យកសិកម្មវៀតណាមមួយប្រកបដោយនិរន្តរភាពនិងដើម្បីសុខភាពរបស់អ្នកដាំដុះនិងអ្នកប្រើប្រាស់ ព្រមទាំងជួយកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

II.សមាសធាតុនៃវត្ថុធាតុដើមនៅក្នុងជីសរីរាង្គថាញ់តឹមមានប្រសិទ្ធភាពក្នុងការកែលំអដីនិងសុខភាពរុក្ខជាតិ

ជីថាញ់តឹមប្រើវត្ថុធាតុដើមសំខាន់ៗពីកាកសំណល់សត្វគោនិងសារ៉ាយសមុទ្រងៀត។លើសពីនេះលក្ខណៈពិសេសដ៏លេចធ្លោនៃជីសរីរាង្គថាញ់តឹមគឺជាប្រភពបរិមាណមធ្យមនិងមីក្រូ ត្រូវបានបំពេញបន្ថែមពីវត្ថុធាតុដើមសារ៉ាយសមុទ្រនិងបច្ចេកវិទ្យាចម្រើនដីល្បាប់នៅក្នុងការកែច្នៃ។ជីសរីរាង្គថាញ់តឹមសមស្របនឹងការធ្វើកសិកម្មតាមទិសសរីរាង្គនិងជួយផ្តល់ប្រជាកសិករជ្រើសរើសតាមដំណើការដាំដុះជាមួយដំណាំផ្សេងៗគ្នាផងដែរ។ជាមួយនឹងបច្ចេកវិទ្យាបង្កើនដីល្បាប់ ក្នុងជីសរីរាង្គថាញ់តាំមានផ្ទុកសារធាតុមធ្យមនិងមីក្រូក្នុងបែបងាយស្រូបយក ដែលជួយឱ្យដំណាំលូតលាស់មានតុល្យភាពដូចជាប្រភពសារធាតុម៉ាញ៉េស្យូម កាបូន កាល់ស្យូម ស៊ីលី ស្ពាន់ធ័រ ស៊ុលហ្វាតគឺសុទ្ធសឹងតែជាសារធាតុរ៉ែចាំបាច់។សារធាតុមធ្យមតាមបែបងាយស្រូបយក នៅក្នុងសំណុំជាមួយដំណាំដូចជាដែក ស័ង្កសី ទង់ដែង នីកែល bo Mângn coban molybdenum និងទឹកអាស៊ីត humic និងអាស៊ីត fulvic ។

តារាងរាយនាមវត្ថុធាតុដើមនៃជីសរីរាង្គថាញ់តឹម

សមាសភាព បរិមាណ
សារធាតុសរីរាង្គ % ៣៩.៥៥
ប្រូតេអ៊ីនសរុប (N) % ០.១២៩
ផូស្វ័រមានប្រសិទ្ធិភាព (P2អូ5) % ០.០៥៦
ប៉ូតាស្យូមដែលមានប្រសិទ្ធភាព (K2O) % ០.៩៦៦
កាបូន (C) % ១០.៥១
កាល់ស្យូម (Ca) % ២.៥៤៣
ម៉ាញ៉េស្យូម (Mg) % ០.០៩៩
ស្ពាន់ធ័រ (S) % ៣.៧៦៦
សូដ្យូម (Na) % ០.១៣៨
ស៊ីលីកុនឌីអុកស៊ីត (Sio2) ppm ៤៣១៩.២
Bo (ខ) ppm ៨២.៥
ស្ពាន់ (Cu) ppm ៥៦.៨
ខាត់ដែក (Fe) ppm ១៦០៨៦.០
ម៉ង់ហ្គាណែស (Mn) ppm ១១២.៥
ស័ង្កសី (Zn) ppm ៣៦.០
ម៉ូលីពនដិន (Mo) ppm ៩.១៤
Coban (Co) ppm ១៣.០៧
អាស៊ីត Humic % ២.៨៣
អាស៊ីត Fulvic % ៦.២៦

ជាមួយនឹងវត្ថុធាតុដើមចម្រុះនិងសម្បូរបែប ដែលមានផ្ទុកធាតុមធ្យមនិងមីក្រូជាច្រើនក្នុងបែបងាយស្រូបយក ជីថាញ់តឹមមានលក្ខណៈលេចធ្លោជាច្រើនដូចជា៖

– បង្កើនសមត្ថភាពក្នុងការប្រមូលផ្តុំដី កែលំអនូវដីរិចរិល និងបង្កើនប្រសិទ្ធភាពខាងបច្ចេកវិទ្យាក្នងការគ្រប់គ្រងទឹក។

– ការបញ្ចូកបន្ថែមសារធាតុ sillic ក្នុងបែបងាយស្រូបយកនោះ អាចជួយធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពក្នុងការទប់ស្កាត់កាំរស្មីយូវី (UV) ដែលបង្កគ្រោះថ្នាក់ ព្រមទាំងជួឧបត្ថម្ភដល់ប្រព័ន្ធភាពស៊ាំរបស់រុក្ខជាតិដើម្បីបង្កើនសមត្ថភាពក្នុងការប្រឆាំងនឹងជំងឺ បង្កើនសកម្មភាពរស្មីសំយោគ កាត់បន្ថយការពុលនៃលោហៈធតុធ្ងន់ដូចជា Al, Cd, As, Zn, និង Mn ក៏ដូចជាបង្កើនភាពរលាយនិងការស្រូបយកជាតិកាល់ស្យូម បង្កើនការស្រូបយកប៉ូតាស្យូមនិងផូស្វរ។

– ប្រភពស្ពាន់ធ័រដែលមានបរិមាណសមស្រប នឹងជួយឱ្យដំណាំរីកលូតលាស់ល្អ បង្កើនការលូតលាស់ពន្លកនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរសារធាតុប្រឆាំងអុកស៊ីតកម្ម។

– បរិមាណកាល់ស្យូមជួយឱ្យដំណាំមានកោសិការួស្ថេរភាព រួមចំណែកដល់ការប្រមូលផ្តុំដី។

– ជាតិដែកដែលត្រូវបានបន្ថែមក្នុងបែប chelate គឺចាំបាច់សម្រាប់សំយោគក្លរក្លូលីត រស្មីរស្មី ប្រូតេអ៊ីននិងអភិវឌ្ឍន៍ឫសគល់នៃដំណាំ។

– បង្កើនសារជាតិរ៉ែ​ Chelat ដោយមានអាស៊ី Fulvic ជួយបង្កើនស្ថិរភាពនៃការប្រមូលសារធាតុក្លរ៉ូហ្វីល និងសារជាតិចិញ្ចឹម បង្កើនអាស៊ីត humic ដើម្បីបង្កើនការបញ្ចូលបន្ថែម សារធាតុរ៉ែដល់ដី បង្កើនភាពសម្បូរបែបនៃប្រភេទបាក់តេរី សារាយ ផ្សិត ជាដើម​ ដែលមានប្រយោជន៍នៅក្នុងដីកាត់បន្ថយការស្រូបយកអំបិលសូដ្យូម (Na) របស់ដំណាំ។

– ស័ង្កសីគឺជាសារធាតុដ៏ចាំបាច់ក្នុងការសំយោគ tryptophan ឬ auxin ការសំយោគក្លរ៉ូហ្វីលសរុប (chlorophyll) ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃភ្នាសកោសិកា។ការកង្វះស័ង្កសីកើតឡើងនៅលើដីជូនាំឱ្យមានភាពក្រិននិងកំណើនខ្លីសម្រាប់ដំណាំ។

– បូរុន (Boron) គឺជាសារជាតិដ៏ចាំបាច់ដើម្បីធានាបាននូវភាពសុក្រិតនៃរចនាសម្ព័ន្ធកោសិកានិងការអភិវឌ្ឍបំពង់លំអងផ្កា បើសិនខ្វះ Boron នឹងជះឥទ្ធិពលដល់ការពង្រីកកោសិកា ធ្វើឲ្យបំបាត់ជាលិកាជីវគីមីវិទ្យា (meristem) និងការកាត់បន្ថយសមត្ថភាពការnSដំណើរលម្អង។

– ស្ពាន់ (Cu) គឺជាសារធាតុអ្នកទទួលអេឡិចត្រុងសម្រាប់ការធ្វើរស្មីសំយោគនិងដង្ហើម។ការកង្វះស្ពាន់នាំឱ្យមានការលូតលាស់មិនកើតទេ ហើយស្លឹកខ្ចីនិងជំងឺស្លឹកឈើពណ៌លឿង / មានការរលាកដែលចាប់ផ្តើមពីជាលិកា meristems ពីចុងស្លឹកឈើលាតសន្ធឹងដល់គែមស្លឹក។

– ម៉ង់ហ្គាណែស (Mangan) ជួយសំរួលដល់ការដឹកជញ្ជូនអេឡិចត្រុង កំឡុងពេលធ្វើរស្មីសំយោគ ធ្វើឱ្យអង់ស៊ីមសកម្មក្នុងពេលសំយោគលីនទីន។ការកង្វះម៉ង់ហ្គាណែសកាត់បន្ថយការធ្វើរស្មីសំយោគនិងបរិមាណក្លរ៉ូហ្វីល។

– ម៉ូលីបឺណុម (Molypden) គឺជាសមាសធាតុសំខាន់ក្នុងការស្រូបយកនិងប្រើប្រាស់អាសូត (N)។ការកង្វះសារធាតុនេះនាំឱ្យមានរោគសញ្ញាខ្វះអាសូតនិងដំណាំរីកលូតលាស់តឿស្វិត ហើយដើមឈើមានស្លឹកគ្មានជីវជាតិ ស្លឹកពណ៌លឿងនិងខ្ចី។

– នីកែល (Niken) គឺជាសារធាតុចិញ្ចឹមចាំបាច់ក្នុងការស្រូបយកអ៊ុយ (Ure) ហើយការរំលាយអាហារដែលប្រដូចជាកត្តារួមផ្សំនៃអរម៉ូនអ៊ុយរិច។

– Coban ជាសារជាតិរចាំបាច់សម្រាប់ការអភិវឌ្ឍបាក់តេរីក្នុងដុំពកឬសគល់នៃពពួកដើមសណ្តែក និងមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការសំយោគនៃវីតាមីនសរុបសម្រាប់ដំណាំ។ សមាសធាតុនៃសារធាតិមីក្រូនិងមធ្យមនៅក្នុងបែបងាយស្រូបយកដើរតួនាទីយ៉ាងសំខាន់ក្នុងការរីកលូតលាស់និងការអភិវឌ្ឍដំណាំ ដោយជួយឱ្យរុក្ខជាតិបង្កើនភាពធន់ទ្រាំនឹងផលប៉ះពាល់ខាងជីវសាស្ត្រនិងឥតជីវសាស្ត្រ ដូចជាភាពរាំងស្ងួត ការដួលរលំ ប្រៃ និងផលប៉ះពាល់ពីកំដៅរបស់អាកាសធាតុនិងកាំរស្មីអ៊ុលត្រាវីយូពីព្រះអាទិត្យ។ម្យ៉ាងវិញទៀត ដំណាំមានភាពធន់ទ្រាំល្អប្រសើរជាងមុនចំពោះសត្វល្អិតសត្វចង្រៃផ្សេងៗទៀត ព្រមទាំងកាត់បន្ថយផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ដោយសារលោហៈធ្ងន់ដល់កំណើននិងការអភិវឌ្ឍដើមឈើផងដែរ។

កុងតាក់ថ្មី

សេវាកម្ម…

ក្នុងគោលបំណងក្លាយជាស្ពានតភ្ជាប់ដើម្បីជួយឲ្យប្រជាកសិករទទ […]

អានបន្ថែម
លទ្ធផលនៃ…

តែគឺជាប្រភេទរុក្ខជាតិឧស្សាហកម្មដាំដុះក្នុងរយៈពេលយូរ ហើយ […]

អានបន្ថែម
ហេតុអ្វី…

1. ដៃគូយុទ្ធសាស្ត្រ 2. Purebase សហរដ្ឋអាមេរិក គេហទំព័រ […]

អានបន្ថែម